កាលពីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ កន្លងមកនេះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ និង លោកឧត្តមសេនីយ៍ត្រី អេម សារ៉ាវុធ អនុប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍ នគរបាលរដ្ឋបាល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ បូកសរុបរបាយការណ៍ ចុះតាមដាន ត្រួតពិនិត្យ គាទ្រ និង ពង្រឹង ប្រសិទ្ធភាព ការងារ របស់ប៉ុស្តិ៍ នគរបាលរដ្ឋបាល ស្ថិតនៅសាលប្រជុំ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រជាជន និង អភិវឌ្ឍន៍ខេត្ត
កាលពីថ្ងៃទី២៧ ខែកក្កដាឆ្នាំ២០២៦ ឯកឧត្តមម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីដឹកនាំ ក្នុងកិច្ចប្រជុំ គណៈកម្មាធិការប្រជាជន និងអភិវឌ្ឍន៍ខេត្តដើម្បីផ្សព្វផ្សាយ និង ប្រមូលធាតុចូល រៀបចំផែនការ សកម្មភាព អនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ កម្ពុជា ឆ្នាំ២០២៤-ឆ្នាំ២០៣០ ខេត្តព្រះសីហនុ។
លោក សម សោភ័ណ ប្រធានមន្ទីរធម្មការ និង សាសនា ខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំ បូកសរុប លទ្ធផលការងារ ខែកក្កដា ឆ្នាំ២០២៦ និង បើកទិសដៅសំរាប់អនុវត្ត ខែសីហា ឆ្នាំ២០២៦
កាលពីថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៦ លោក សម សោភ័ណ ប្រធានមន្ទីរធម្មការ និង សាសនា ខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារខែ កក្កដា ឆ្នាំ២០២៦ និងលើកទិសដៅសម្រាប់អនុវត្តខែសីហា ឆ្នាំ២០២៦ ។ នៅក្នុងកិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី អនុប្រធានមន្ទីរ លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យទាំង៤ផងដែរ។
ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បានធ្វើការណែនាំដល់ក្រុមប្រតិបត្តិ ពង្រឹងយន្តការដឹកនាំគ្រប់គ្រង និង បង្កើនសកម្មភាពដើម្បីឆ្លើយតប និង លើកទិសដៅផែនការអនុវត្តបន្ត
នាពេលកន្លងមកនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បានធ្វើការក្រើនរំលឹក ទៅដល់ថ្នាក់ដឹកនាំ និង សមាជិក សមាជិកា និងអនុសាខាក្រុង ស្រុក ដែលជាប្រតិបត្តិករ កាកបាទក្រហមកម្ពុជា ទាំងអស់ ឲ្យបន្តខិតខំយកចិត្តទុកដាក់ពង្រឹងយន្តការ ដឹកនាំគ្រប់គ្រង និងបង្កើនសកម្មភាព បំពេញបេសកម្ម ឲ្យបានកាន់តែ ល្អប្រសើរថែមទៀត ដើម្បីឆ្លើយតបនឹងទិសដៅផែនការអនុវត្តបន្ត សម្រាប់ឆមាសទី២ ឆ្នាំ២០២៦ ឲ្យទទួលបាននូវប្រសិទ្ធភាពខ្ពស់។ ការក្រើនរំលឹកនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ…
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំពិនិត្យ និងសម្រេចលើលក្ខខណ្ឌនៃការប្រើប្រាស់ដីធ្លី
កាលពីថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យ និងសម្រេចលើលក្ខខណ្ឌនៃការប្រើប្រាស់ដីធ្លី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់ ១ និងតំបន់ ២ នៃរមណីដ្ឋានបេតិកភណ្ឌពិភពលលោកអង្គរ និងផែនការប្រើប្រាស់ដី ភូមិទាំង ១១៤ ក្នុងតំបន់អង្គរ នៅទីស្តីការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។ នៅក្នុងកិច្ចប្រជុំនេះដែរ គឺមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម អ៊ុំ…
ពិធីប្រគល់ទទួលអំណាចសម្ភារកីឡាឆ្នាំ ២០២៦ របស់មូលនិធិចិន ដើម្បីអភិវឌ្ឍន៍ជនបទជូនសាលារៀនក្នុងខេត្តព្រះសីហនុខេត្តកំពត និងខេត្តកែប
កាលពីថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តព្រះសីហនុ រួមដំណើរដោយឯកឧត្តម ម៉ាង ស៊ីណែត អភិបាល ខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ ទទួលអំណោយសម្ភារៈកីឡា ឆ្នាំ ២០២៦ របស់មូលនិធិចិន ដើម្បីអភិវឌ្ឍន៍ជនបទ ជូនដល់សាលារៀនក្នុងខេត្តព្រះសីហនុខេត្តកំពត និងខេត្តកែប។ ពិធីនេះ ធ្វើឡើងនៅអនុវិទ្យាល័យ សម្តេចឪ…
