ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កំពង់ស្ពឺ បាន​ធ្វើ​ការណែនាំ​ដល់​ក្រុម​ប្រតិបត្តិ ពង្រឹង​យន្តការ​ដឹកនាំ​គ្រប់គ្រង និង បង្កើន​សកម្មភាព​ដើម្បី​ឆ្លើយតប និង លើក​ទិសដៅ​ផែនការ​អនុវត្ត​បន្ត​

​នា​ពេល​កន្លងមក​នេះ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ​ប្រធាន​គណៈកម្មាធិការ សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កំពង់ស្ពឺ បានធ្វើការ​ក្រើនរំលឹក ទៅ​ដល់​ថ្នាក់ដឹកនាំ និង សមាជិក សមាជិកា និង​អនុសាខា​ក្រុង ស្រុក ដែល​ជា​ប្រតិបត្តិ​ក​រ កាកបាទក្រហមកម្ពុជា ទាំងអស់ ឲ្យ​បន្ត​ខិតខំ​យកចិត្តទុកដាក់​ពង្រឹង​យន្តការ ដឹកនាំ​គ្រប់គ្រង និង​បង្កើន​សកម្មភាព បំពេញ​បេសកម្ម ឲ្យបាន​កាន់តែ ល្អ​ប្រសើរ​ថែម​ទៀត ដើម្បី​ឆ្លើយតប​នឹង​ទិសដៅ​ផែនការ​អនុវត្ត​បន្ត សម្រាប់​ឆមាស​ទី​២ ឆ្នាំ​២០២៦ ឲ្យទទួល​បាន​នូវ​ប្រសិទ្ធភាព​ខ្ពស់​។​

​ការ​ក្រើនរំលឹក​នេះ ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កំពង់ស្ពឺ ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​កាលពី​ថ្ងៃ​ទី​២៧​ខែកក្កដា ឆ្នាំ​២០២៦ នៅ​សាលាខេត្ត​កំពង់ស្ពឺ​។​

 

Leave a Reply

Your email address will not be published. Required fields are marked *