​ឯកឧត្តម សាយ សំ​អាល់ ឧបនាយករដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ ​បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​កិច្ចប្រជុំ​ពិនិត្យ​ និង​សម្រេច​លើ​លក្ខខណ្ឌ​នៃ​ការប្រើប្រាស់​ដីធ្លី​

កាលពី​ថ្ងៃ​ទី ០៤ ខែ​ឧសភា ឆ្នាំ​២០២៦ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ពិនិត្យ និង​សម្រេច​លើ​លក្ខខណ្ឌ​នៃ​ការប្រើប្រាស់​ដីធ្លី និង​ការគ្រប់គ្រង​នគរូបនីយកម្ម និង​សំណង់ ក្នុង​តំបន់ ១ និង​តំបន់ ២ នៃ​រមណីដ្ឋាន​បេតិកភណ្ឌ​ពិភពលលោក​អង្គរ និង​ផែនការ​ប្រើប្រាស់​ដី ភូមិ​ទាំង ១១៤ ក្នុង​តំបន់​អង្គរ នៅ​ទីស្តីការក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​។​

នៅក្នុង​កិច្ចប្រជុំ​នេះដែរ គឺ​មាន​ការអញ្ជើញ​ចូលរួម​ពី​រដ្ឋមន្ត្រី ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ឯកឧត្តម អ៊ុំ ម៉ា​រ៉ា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ តំណាង​ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវ ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ តំណាង​រដ្ឋបាល​ខេត្ត​សៀមរាប និង​រដ្ឋបាល​ខេត្ត​ពាក់ព័ន្ធ និង​មន្ត្រី​ជំនាញ​ជា​ច្រើន​រូប​ផងដែរ​។​

Leave a Reply

Your email address will not be published. Required fields are marked *