​លោកស្រី សៀម មុំ អភិបាលរង​ស្រុក​ស្វាយ​អន្ទរ ​ទទួលបន្ទុក​ការងារ​អត្រានុកូលដ្ឋាន​​បាន​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ការងារ​សម្រេច​បាន​លទ្ធ​ផល​ជាច្រើន គួរ​ឱ្យ​កោតសរសើរ​

អនុវត្តតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល និង​ការដឹកនាំ​របស់​លោក ហៃ សំណាង ជា​អភិបាល នៃ​គណៈ​អភិបាលស្រុក​ស្វាយ​អន្ទរ​ផង​នោះ លោកស្រី សៀម មុំ ជា​អភិបាលរង​ស្រុក​ស្វាយ​អន្ទរ ទទួលបន្ទុក​ការងារ​អត្រានុកូលដ្ឋាន បាន​ខិតខំ​ប្រឹងប្រែង​អនុវត្ត ការងារ​សម្រេច​បាន​លទ្ធផល​ជា​ច្រើន​គួរ​ឱ្យ​កោតសរសើរ​។​

​បើ​តាម​លោក​ស្រី សៀម មុំ បានឱ្យដឹងថា ក្នុង​មួយ​ថ្ងៃៗ មាន​ប្រជាពលរដ្ឋ​មក​សុំ​ផ្តល់ សេវា​សាធារណៈ​ពី ៥០-៦០-៧០-៨០-៩០​នាក់ រហូតដល់​ទៅ ១២០​នាក់ ក៏មាន មានដូចជា សុំ​ចម្លង​សំបុត្រអាពាហ៍ពិពាហ៍ ចម្លង​សំបុត្រកំណើត និង​ចម្លង​សំបុត្រមរណៈភាព​ជាដើម​។ ទោះបីជា​មាន​ប្រជាពលរដ្ឋ​មក​សុំ​ផ្តល់​សេវា​សាធារណៈ​ច្រើនក្តី តិចក្តី លោកស្រី និង​មន្ត្រី អត្រានុកូលដ្ឋាន​របស់​ស្រុក​តែងតែ​បាន​ផ្តល់ជូន​ពួកគាត់​បាន​ទាន់ពេលវេលា​។​

​ក្រៅ​ពី​ការងារ​ស្នូល លោកស្រី​តែងតែ​បាន​ចូលរួមចំណែក​ជាមួយ​ក្រុម​ការងារ​របស់​ស្រុក​ដែល​មាន​លោក​អភិបាល​ស្រុក ជា​ប្រធាន​បាន​ចុះ​តាម​មូលដ្ឋាន​សាកសួរ​សុខទុក្ខ​ពី​ក្តី​កង្វល់​របស់​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​ផង​ដែរ​។​

Leave a Reply

Your email address will not be published. Required fields are marked *