ខេត្តកំពង់ធំ ៖ កាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៦ កន្លងមកនេះ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងការដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការងារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងសង្គមឱ្យកាន់តែល្អប្រសើរ។ នៅក្នុងកិច្ចប្រជជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី មេបញ្ជាការរង នាយកសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ ប្រធានអង្គភាព មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុង ស្រុក និងមេបញ្ជាការកងអនុសេនាធំ និងកងរាជ…
Author: admin
ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងលោកជំទាវ បានអញ្ជើញ ចូលរួមជាអធិបតីក្នុងពិធីបុណ្យវិសាខបូជា ស្ថិតនៅវត្តសីហរតនារាម ក្រុងដូនកែវ ខេត្តតាកែវ
ខេត្តតាកែវ ៖ កាលពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២៦ កន្លងមកនេះ ឯកឧត្តម វ៉ី សំណាង និងលោកជំទាវ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបុណ្យវិសាខបូជា ស្ថិតនៅវត្តសីហរតនារាម ក្រុងដូនកែវ ខេត្តតាកែវ ព្រមទាំងមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាល សាលាខេត្ត និងមន្ត្រីរាជការ ចំណុះរដ្ឋបាល សាលាខេត្តជាច្រើននាក់ផងដែរ។ នៅក្នុងពិធីនេះដែរ ក៏មានវត្តមានកងម្លាំងទាំង ៣ប្រភេទ អភិបាលក្រុងដូនកែវ លោក លោកស្រីអភិបាលរងក្រុងដូនកែវ…
គណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតាមគ្រឹះស្ថានសិក្សាក្នុងខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៦ គណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែង នៅតាមគ្រឹះស្ថានសិក្សាក្នុងខេត្តព្រះសីហនុ នេះជា សញ្ញាណបង្ហាញ ពីការបន្តយកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍធនធានមនុស្ស និងហេដ្ឋរចនា សម្ព័ន្ធជនបទ។ សកម្មភាពការងារនេះ ដឹកនាំដោយឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះសីហនុ ដោយមានការអមដំណើរ ដោយឯកឧត្តម ម៉ាង ស៊ីណេត…
ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំការងារសើរើលក្ខន្តិកៈ និងកិច្ចប្រជុំគណៈកម្មការនយោបាយ
ខេត្តសៀមរាប ៖ កាលពីថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២៦ កន្លងមកនេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំការងារសើរើ លក្ខន្តិកៈ និងកិច្ចប្រជុំគណៈកម្មការនយោបាយក្រោមអធិបតីភាព ឯកឧត្តម អ៊ុច បូរិន្ទ ប្រធានស្តីទីព្រឹទ្ធសភា និងជាប្រធានក្នុងសភាជាតិកម្ពុជា នៃសភាប្រើប្រាស់ភាសាបារាំង នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប ៕
លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សា លើការតាំងទីលំនៅសាងសង់ តូប និងខ្ទម ដែលមិនមានការអនុញ្ញាត
ខេត្តកោះកុង ៖ កាលពីថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងការដឹកនាំកិច្ចប្រជុំពិភាក្សាលើការតាំងទីលំនៅសាងសង់តូប និងខ្ទម ដែលមិនមានការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាននៅត្រង់ចំណុចដំណាក់ក្បួន តាមដងផ្លូវជាតិលេខ ១០ ក្នុងឧទ្យានជាតិ ជួរភ្នំក្រវាញ ភូមិសាស្ត្រឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង៕
