កាលពីព្រឹកថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២៦ លោក អ៊ូ សុប៉ុណ្ណកា ជាប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ តំណាងឯកឧត្តម ហេង សុថា អភិបាលរង ខេត្តក្រចេះ និងជាប្រធានគណៈកម្មការដឹកនាំកិច្ចប្រជុំ គណៈកម្មរដ្ឋបាល ដើម្បីពិនិត្យ និងពិភាក្សា អំពីការកាត់ដីចំណីផ្លូវ អូរ ព្រែក ប្រឡាយ ក្នុងតំបន់វិនិច្ឆ័យ នៃភូមិសំបូរ សែនជ័យ ភូមិសំបួរ ភូមិថ្នល់ ភូមិវត្ត ភូមិតាសោម ភូមិព្រែកចារ ភូមិតាពុំ ភូមិដូនមា និងភូមិរំពុក ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។ ដោយមានការចូលរួមពីលោកអភិបាលរង ស្រុកស្នួល មេភូមិ ព្រមទាំងចាស់ព្រឹទ្ធាចារ្យ ពាក់ព័ន្ធទាំងអស់នៅសាលប្រជុំមន្ទីរ។

