ខេត្តកោះកុង ៖ កាលពីថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងការដឹកនាំកិច្ចប្រជុំពិភាក្សាលើការតាំងទីលំនៅសាងសង់តូប និងខ្ទម ដែលមិនមានការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាននៅត្រង់ចំណុចដំណាក់ក្បួន តាមដងផ្លូវជាតិលេខ ១០ ក្នុងឧទ្យានជាតិ ជួរភ្នំក្រវាញ ភូមិសាស្ត្រឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង៕


