ខេត្តតាកែវ ៖ កាលពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២៦ កន្លងមកនេះ ឯកឧត្តម វ៉ី សំណាង និងលោកជំទាវ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបុណ្យវិសាខបូជា ស្ថិតនៅវត្តសីហរតនារាម ក្រុងដូនកែវ ខេត្តតាកែវ ព្រមទាំងមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាល សាលាខេត្ត និងមន្ត្រីរាជការ ចំណុះរដ្ឋបាល សាលាខេត្តជាច្រើននាក់ផងដែរ។
នៅក្នុងពិធីនេះដែរ ក៏មានវត្តមានកងម្លាំងទាំង ៣ប្រភេទ អភិបាលក្រុងដូនកែវ លោក លោកស្រីអភិបាលរងក្រុងដូនកែវ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរសាខាជំនាញជុំវិញខេត្ត ព្រះសង្ឃ ពុទ្ធបរិស័ទចំណុះជើងវត្តសីមារតនារាម និងបងប្អូនប្រជាពលរដ្ឋ ក្នុងក្រុងដូនកែវ បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករផងដែរ។




